ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយសដល់គណៈប្រតិភូសភាប្រជាជនខេត្តស៊ីឈួន ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
នារាត្រីថ្ងៃអង្គារ ១២រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយសដល់គណៈប្រតិភូសភាប្រជាជនខេត្តស៊ីឈួន ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម Liu Jie អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជន ខេត្តស៊ីឈួន នៅចាស្មីន (ភ្នំពេញ) ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។